802AD-1432AD*** Capital City: Angkor Thom*** Population: 3 millions***Greatest ruler: Jayavarman VII
Tuesday, June 28, 2011
អាកាសយានដ្ឋានសៀមរាបថ្មីក្នុងក្តីរំពឹង
អាកាសយានដ្ឋាន សៀមរាបថ្មី ក្នុងក្តីរំពឹង ផ្តល់កើនទ្បើង ភ្ញៀវទេសចរ វាជាការ មោទនៈភាពថ្មី មួយទៀត សម្រាប់ ប្រទេសកម្ពុជា ដែលបាន ស្ថាបនា អាកាសយនដ្ឋាន ខ្នាតអន្តរជាតិថ្មី មួយទៀត ដែលប្រភេទ យន្តហោះប៊ូអ៊ីងធំៗ អាចចុះចតបាន ការស្ថាបនា អាកាសយាន្តដ្ឋានថ្មី ក្នុងទឹកដី ខេត្តសៀមរាប ជាតំបន់ប៉ូល ទេសចរណ៏ទីពីរ ដែលសំបូរ ទៅដោយ រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ យ៉ាងសំបូរបែប ដែលត្រូវបានគេ រំពឹងថា នឹងអាចទាក់ទាញ ភ្ញៀវទេសចរណ៏ ទៅទស្សនាកម្សាន្ត រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រនេះ រាប់លាននាក់ បន្ថែមទៀត ក្នុងមួយឆ្នាំៗ ។ អាកាសយាន្តដ្ឋាន អន្តរជាតិថ្មី នេះ ត្រូវបានស្ថាបនា និងវិនិយោគដោយ ក្រុមហ៊ុនមកពី ប្រទេសកូរ៉េខាងត្បូង ដែលគ្រោងនឹង ចំណាយថវិការ អស់ចំនួន ១ ពាន់លាន ដុល្លារ ។
អាកាសយានដ្ឋាន ថ្មីនេះ ត្រូវបាន ស្ថាបនាទ្បើង លើផ្តៃដីទំហំ ៥០០ ហិកតា ដែលមាន ចម្ងាយប្រវែង ៤០ គីទ្បូម៉ែត្រ នៅប៉ែកខាងកើត រមណីយដ្ឋានអង្គរ ដែលគ្រប់ដណ្តប់ លើផ្ទៃដីក្នុងស្រុក ចំនួនពីរគឺស្រុក ជីក្រែង និង ស្រុកសូទ្រនិគម របស់ខេត្ត សៀមរាប ។ ជាមួយគ្នានឹង ការស្ថាបនា អាកាសយាន្តដ្ឋាន ថ្មីនេះ ក៏មានការអភិវឌ្ឍន៍ តំបន់នៅជុំវិញនោះ អោយក្លាយ ទៅជាទីក្រុងថ្មី មួយទៀតរបស់ ខេត្តសៀមរាប ។ ឯកឧត្តម តឹក រ៉េត សំរេច រដ្ឋលេខាធិការ នៃទីស្តីការ គណៈរដ្ឋមន្ត្រី ដែលទទួល បន្ទុកការងារ ស្ថាបនា អាកាសយាន្តដ្ឋានថ្មី ក្នុងខេត្ត សៀមរាបនេះ បានមានប្រសាសន៍ ថា ការស្ថាបនា អាកាសយាន្តដ្ឋានថ្មី ក្នុងខេត្ត សៀមរាបនេះ គឺជាឆ្អឹងខ្នង ដ៏សំខាន់ក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការ អភិវឌ្ឍន៍លើវិស័យ ទេសចរណ៍។ ដែលយើង ត្រូវទាមទារ អោយមានការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដូចជាការកសាង ព្រលានយន្តហោះ ថ្មិ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងសេវាកម្ម បំរើអោយវិស័យ ទេសចរណ៏ និងការស្ថាបនា ប្រព័ន្ធផ្លូវថ្នល់ ជាដើម ដែលវា បានដើរតួនាទី យ៉ាងសំខាន់ក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះ យើងមានភ្ញៀវ ទេសចរណ៍ទៅលេង ខេត្តសៀមរាប ចំនួន ជាងពីរលាននាក់ ជារៀងរាល់ឆ្នាំ តែបើយើងមាន ហេដ្ឋារចនា ដូចរាល់ថ្ងៃនេះ យើងមិនអាច
បង្កើនភ្ញៀវ ទេសចរណ៍ទៅលេង ខេត្តសៀមរាប អោយបានច្រើន ជាង២លាននាក់ បាននោះទេ ។ ព្រោះថាសណ្ឋាគារ ផ្លូវថ្នល់ដែលយើង មានរាល់ថ្ងៃនេះគឺវាអស់ត្រឹមហ្នឹង ហើយមនុស្សទៅមើល អង្គរវត្តហៀរហូរពេក ទៅថ្ងៃអនាគត នៅខេត្ត សៀមរាប ត្រូវតែមាន ភ្ញៀវទេសចរណ៍ ទៅលេងខ្ទង់ ជាង១០លាននាក់ ដូច្នេះវាតម្រូវ អោយយើងកសាង ព្រលានយន្តហោះ ដ៏ធំមួយបន្ថែម ទៀត ពង្រីកទីក្រុង និងការកសាង ប្រព័ន្ធផ្លូវថ្នល់ ជាដើម ។
អាកាសយានដ្ឋាន ថ្មីនេះ នឹងសាងសង់ទ្បើង ដែលមាន សមត្ថភាព អាចទទួល ភ្ញៀវទេសចរណ៍ បានជាង ១៤លាននាក់ ក្នុងមួយឆ្នាំ ហើយគេគ្រោង នឹងបើកការដ្ឋាន សាងសង់ ជាផ្លូវការ នៅក្នុងឆ្នាំ ២០១២ តាមគម្រោង នឹងត្រូវស្ថាបនា បញ្ចប់នៅក្នុង ឆ្នាំ២០១៥ ។ ឯកឧត្តម តឹក រ៉េត សំរេច បានមានប្រសាសន៍ បន្តទៀតថា បើយើងមាន អាកាសយានដ្ឋានថ្មិ នេះវាគឺជា ជោគជ័យមួយទៀត ក្នុងចំណោម ជោគជ័យ ដែលយើង ទទួលបាន នាពេលកន្លងមក កាលណាភ្ញៀវ មកដល់ហើយ គឺយើងត្រូវ មាន សណ្ឋាគារ ភោជនីយដ្ឋាន ដើម្បីទទួល ភ្ញៀវទេសចរណ៍ ព្រោះភ្ញៀវទេសចរណ៍ កាលណាគេ មកដល់គេត្រូវតែ ចាយលុយ បើភ្ញៀវគេមកលេង ប្រទេសយើងច្រើន សេដ្ឋកិច្ចរបស់យើង ក៏មានការវិវឌ្ឍន៍ ទៅតាមនោះដែរ ។ ហើយវាក៏បង្កើត ឧិកាសអោយ អ្នកវិនិយោគ ទៅវិនិយោគ លើវិស័យ ផ្សេងៗទៀត បើយើងធ្វើការ ចាត់ចែងត្រឹមត្រូវ លើវិស័យ ទេសចរណ៍ គឺអាចធ្វើអោយ ជីវភាព ប្រជាជនកម្ពុជា យ៉ាងហោចណាស់ ក៏ពី៥០ ភាគរយទៅ ៧០ភាគរយដែរ ដែលឆ្លងផុត ពីការលំបាក ។ អាកាសយានដ្ឋានថ្មី នៅខេត្ត សៀមរាបនេះគឺ សម្រាប់យន្តហោះ ប្រភេទ Boeing 380 អាចចុះចតបាន នៅពេលការស្ថាបនា ត្រូវបានបញ្ចប់ហើយ តំបន់នៅជុំវិញនោះ ក្លាយទៅជាទីក្រុង ដ៏ធំមួយនោះ វានឹងផ្តល់ឧិកាស អោយប្រជាពលរដ្ឋ មានការ ងារធ្វើរាប់ម៉ឺននាក់ នាពេលអនាគត ។
គម្រោង អាកាសយានដ្ឋានថ្មី ដែលរួមមានទាំង ចំណត និងអាគារផ្សេងៗ ដែលមានផ្ទៃក្រទ្បា ទំហំ ១០០ ០០០ ម៉ែត្រការ៉េ ដែលនឹងមាន សមត្ថភាពអាច ទទួលយន្តហោះ បានចំនួន ៣៣គ្រឿង ក្នុងរយៈពេលតែមួយ ។ ហើយគេនឹងរំពឹងថា អាកាស យានដ្ឋានថ្មី នេះ ក៏ជាអាកាសយានដ្ឋាន ដំបូងគេបង្អស់ នៅក្នុង ប្រទេសកម្ពុជា ដែលមានសមត្ថភាព អាចធ្វើប្រតិបត្តិការ ជើងហោះហើរ ក្នុងចម្ងាយ ឆ្ងាយដោយផ្ទាល់ពី អ៉ឺរ៉ុប និងអាមេរិកខាងជើង ដែលនឹងជួយបង្កើន លំហូរភ្ញៀវ ទេសចរណ៍ អោយ មកលេងក្នុង ប្រទេសកម្ពុជា ក៏ដូចជា ខេត្តសៀមរាប អោយបានកាន់តែ ច្រើនថែមទៀត ។ កន្លងមក ក្រសួងទេសចរណ៍ ធ្លាប់រំពឹងថា នៅឆ្នាំ ២០១៥ ភ្ញៀវទេសចរណ៍ ទៅលេងខេត្ត សៀមរាប នឹងកើន រហូតដល់ទៅ ៤ លាននាក់និងនៅឆ្នាំ ២០២០ ភ្ញៀវទេសចរណ៍ ទៅលេង ខេត្តសៀមរាប នឹងកើនដល់ ៧ លាននាក់ ។
បច្ចុប្បន្ន ប្រទេសកម្ពុជា មានអាកាសយានដ្ឋាន កម្រិតអន្តរជាតិ តែបីប៉ុណ្ណោះ ដែលកំពុង ដំណើរការ រាល់ថ្ងៃគឺទី១ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ទី២ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប និង ទី៣ អាកាសយានដ្ឋាន អន្តរជាតិ កងកេងក្នុង ខេត្តព្រះសីហនុ និង អាកាសយានដ្ឋាន នៅតាមបណ្តា ខេត្តមួយចំនួនទៀត ដែលមិនបាន ដំណើរការ ចាប់តាំងពី ស្រុកទេសមានសង្គ្រាម រហូតមកដល់ សព្វថ្ងៃនេះ ។ ក្នុងនោះ អាកាសយានដ្ឋាន អន្តរជាតិ ពោធ៍ចិនតុង ដែលបានចាប់ផ្តើម កសាង មុនដំបូងគេ នៅក្នុងឆ្នាំ ១៩៥៧ និង សម្ភោធដាក់អោយ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ១៩៥៩ ។ នៅខែតុលា ឆ្នាំ ១៩៩៤ ផ្លូវរត់ទ្បើង ចម្ងាចប្រវែង ៣០០០ ម៉ែត្រ ត្រូវបានទទួល រ៉ាប់រងជួសជុល ជាថ្មីទ្បើងវិញ ដោយក្រុមហ៊ុន Meada របស់ប្រទេស ជប៉ុន ។ បន្ទាប់មក ផ្លូវរត់ទ្បើង ប្រវែង ៣៥០ ម៉ែត្រ ត្រូវបានសាងសង់ បន្ថែមទៀត ដោយក្រុមហ៊ុន បារាំង មួយឈ្មោះ G.T.M (Grand Travaux de Marseille) សម្រាប់ចុះចត ប្រភេទ យន្តហោះធុនធំៗ ដូចជា ATR Boeing 332, Boeing 332 និងប្រភេទយន្តហោះ Boeing 747 ជាដើម ។ ដើម្បិឆ្លើយតប ទៅនឹងកំណើន នៃចំនួនអ្នក ធ្វើដំណើរ អាកាសយានដ្ឋាននេះ ត្រូវបានបើក ការដ្ឋានរុះរើ សាងសង់ជាថ្មី ទ្បើងវិញនៅក្នុងឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA ហើយត្រូវបាន
កសាងរួចរាល់ ជាស្ថាពរនៅក្នុង ឆ្នាំ២០០២ ជាលទ្ធផល ទទួលបានអ្នកដំណើរ ៥ លាននាក់ ក្នុងមួយឆ្នាំ ។ អាកាសយានដ្ឋាន អន្តរជាតិ ពោធិចិនតុង ត្រូវបានប្តូរឈ្មោះ មកជា អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ វិញ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០០៣។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment